ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សេចក្តីក្រើនរំលឹក ដល់បណ្តាអ្នកវិនិយោគ ស្ដីពីការដាក់ឲ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)
Roth - ១៨ ឧសភា ២០២៦
image

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមជម្រាបជូនសាធារណជន និងវិនិយោគិនជ្រាបថា ដើម្បីផ្ទៀងផ្ទាត់ឯកសារទម្រង់ឌីជីថលដែលដាក់ចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សាធារណរជន និងវិនិយោគិន អាចស្គែនតាមរយៈ QR code ដែលមានភ្ជាប់ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។

ក្នុងស្មារតីចូលរួមធ្វើសាមញ្ញកម្ម ពន្លឿននីតិវិធី និងការពារផលប្រយោជន៍របស់វិនិយោគិន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមធ្វើការក្រើនរម្លឹកឡើងវិញអំពីយន្តការឌីជីថល និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់សេវារបស់ ក.អ.ក. ដូចខាងក្រោម៖

ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការអនុម័តចេញវិញ្ញាបនបត្រ ត្រូវបានអនុវត្តទាំងស្រុងតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ យន្តការនេះត្រូវបានរៀបចំឡើងដើម្បីពន្លឿននីតិវិធី ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស់រឹងមកជាទម្រង់ឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានដំណើរការ នៃការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដោយខ្លួនឯងផ្ទាល់ប្រកបដោយតម្លាភាព។

 

រាល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងឯកសាររដ្ឋបាលពាក់ព័ន្ធដែលចេញដោយ ប្រព័ន្ធ cdcIPM គឺជាឯកសារឌីជីថល ដែលត្រូវបានចុះហត្ថលេខា និងប្រថាប់ត្រាអេឡិចត្រូនិក (e-Signature និង e-Stamp) មាន QR Code ដែលភ្ជាប់ទៅកាន់ដែនជាតិ “.gov.kh” មានតម្លៃជាជាឯកសារច្បាប់ដើម ដោយមិនចាំបាច់ធ្វើកិត្យានុកូលកម្មឡើយ។

ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវ សូមវិនិយោគិន និងភាគីពាក់ព័ន្ធ មេត្តាស្កេន QR Code នៅលើឯកសារដូចបានរៀបរាប់ខាងលើ។ ព័ត៌មាននៅលើឯកសារដែលត្រឹមត្រូវ គឺនឹងបង្ហាញដូចគ្នាជាមួយនឹងព័ត៌មានដែលទាញចេញពីដែនជាតិ “.gov.kh”។ ផ្ទុយទៅវិញ ក្នុងករណីព័ត៌មាននៅលើឯកសារ មិនដូចគ្នាជាមួយនឹងព័ត៌មានដែលបានបង្ហាញតាមការស្កេន QR Code ឬមិនចេញពីដែនជាតិណាមួយរបស់រដ្ឋាភិបាល នោះបានន័យថាឯកសារមានភាពមិនប្រក្រតី ឬជាឯកសារក្លែងក្លាយ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣