សហភាពអឺរ៉ុប ផ្តល់ថវិកាជាង ២២ លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជួបសន្ទនាទ្វេភាគី ដើម្បីបញ្ជាក់សារជាថ្មីនូវភាពជាដៃ គូសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាពក្នុងវិស័យសំខាន់ៗនៃកិច្ចសហ ប្រតិបត្តិការកន្លង ។
កិច្ចសន្ទនា បានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗ នៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា និងសហភាពអឺរ៉ុប រួមមាន សក្តានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជានិន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ភាគីទាំងពីរ បានទទួលស្គាល់នូវវឌ្ឍនភាព ក្នុងការអនុវត្តដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program - PFMRP) និងបានគូសបញ្ជាក់អំពីនៃការកែទម្រង់នានា ដែលមានតួនាទីដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពសង្គម ។
ជាមួយគ្នានេះ, សហភាពអឺរ៉ុប ក៏បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង ២២ លានដុល្លារអាមេរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន វិស័យអប់រំ ផលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈផងដែរ ។
ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការដាក់ឱ្យដំណើរការនូវកិច្ចសហប្រតិបត្តិការថ្មីរវាង សហភាពអឺរ៉ុប និងកម្ពុជា ដោយមានការចូលរួមពីប្រទេសបារាំង និងហ្វាំងឡង់ សម្រាប់ការងារកែ ទម្រង់ពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ីហ្គូ ទ្រីសម៉ាន់ បានគូសបញ្ជាក់ថា៖ “តាមរយៈការលើកកម្ពស់តម្លា ភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព, គឺយើងបាន ជួយកសាងបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណ (predictable business Environment) បាន ដែល គាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូអង្វែង” ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា៖ “រាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធ ភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម”។

