ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ, ផលិតស្បែកជើង និងកាបូប ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW ។ ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការ បំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាងនេះទៅទៀត យើងខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព (Impunity) និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា និងក្រុមជនក្រីក្រចំណាកស្រុកដទៃទៀត។
យើងខ្ញុំសូមអំពាវនាវដល់ សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ (UN) អាស៊ាន (ASEAN) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស (AICHR), អង្គការសហប្រជាជាតិទទួលបន្ទុកស្ត្រី (UN Women)និងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW ត្រូវតែមាន វិធានការច្បាស់លាស់ និងបន្ទាន់ ដូចខាងក្រោម៖
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការទាំងអស់ សូមអំពាវនាវដល់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ចាត់វិធានការយ៉ាងរហ័ស និងច្បាស់លាស់ ដើម្បីការពារសិទ្ធិស្ត្រី សិទ្ធិពលករ និងជនរងគ្រោះទាំងអស់៕





