ឯកឧត្តម ហេង សួរ បានទទួលអំណោយពី ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីធី) ឯ.ក សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក
Roth - ២៤ ធ្នូ ២០២៥
image

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីធី) ឯ.ក ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក ដែលកំពុងឈរជើងប្រយុទ្ធតស៊ូប្តូរផ្តាច់ការពារទឹកដីពីសង្គ្រាមឈ្លានពានរបស់សត្រូវ។

ទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់អាយុជីវិត ប្តូរផ្តាច់ការពារជាតិមាតុភូមិ យើងប្តេជ្ញារួមគ្នាជាធ្លុងមួយ ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយ ដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។

អំណោយរបស់ ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីធី) ឯ.ក មាន៖ អង្ករ ចំនួន ២.៥តោន មីខ្លាឃ្មុំ ចំនួន ១០០កេស និងទឹកសុទ្ធ (ចំណុះ៥០០មល) ចំនួន ១០០កេស៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣